សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងកម្ចាត់ចោលជនណាក៏ដោយ រួមទាំងលោក សម រង្ស៊ី ផងដែរ ប្រសិនមានបំណងចង់បំផ្លាញសន្តិភាព ដែលរកបានទាំងលំបាកសម្រាប់ប្រជាជនកម្ពុជា

FN ៖ ថ្លែងចេញពីព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ ទីតាំងដែលសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ចាប់ផ្តើមជម្លៀសខ្លួនចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រដើម្បីរំដោះប្រទេសកម្ពុជាចេញរបបប៉ុលពត, សម្តេចតេជោបានប្រកាសថា នឹងកម្ចាត់ចោលជនណាក៏ដោយ រួមទាំងលោក សម រង្ស៊ី ផងដែរ ប្រសិនមានបំណងចង់បំផ្លាញសន្តិភាព ដែលរកបានទាំងលំបាកបំផុតសម្រាប់ប្រជាជនកម្ពុជា។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ខណៈពេលសម្តេចបានអញ្ជើញទៅកាន់ទីតាំងស្លាកស្នាម អនុស្សាវរីយ៍នៃដំណើរឆ្ពោះទៅវាយរំលំរបប ប្រល័យពូជសាសន៍ ប៉ុលពត កាលពី៤០ឆ្នាំមុន ហើយការប្រកាសកម្ចាត់ជនបំផ្លាញសន្តិភាពនេះក៏បានធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្ស សង្រ្គោះជាតិ នាពេលថ្មីៗនេះ​ បានបង្ហោះខ្លឹមសារមួយនៅលើ Facebook ជាសំណួរបញ្ជាក់សួរពីសម្តេចថា «តើយល់ព្រមបោះបង់គម្រោងដែលចង់ កម្ចាត់មនុស្ស១០០ ឬ២០០នាក់ ដើម្បីរក្សាអំណាច»។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសនៅមុខអ្នកសារព័ត៌មាន និងឈរជុំវិញពោរពេញដោយមន្រ្តីជាន់ខ្ពស់កំពូលៗ និងមេទ័ពធំៗរបស់កម្ពុជាថា ក្នុងតម្លៃណា ក៏ដោយកម្លាំងប្រដាប់អាវុធត្រូវក្តាប់ឲ្យជាប់ នឹងកម្ចាត់ចោលជនណាក៏ដោយ ទាំង១០០-២០០នាក់ រួមទាំងអ្នកចោទសួរក៏ដោយ…

សម្តេចតេជោ ហ៊ុន សែន ផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ ឆ្លើយតបជុំវិញការបង្ហោះ «សារសំងាត់បញ្ជាទ័ព» នៅលើ Facebook របស់លោក សម រង្ស៊ី

FN ៖ ជុំវិញការបង្ហោះសារសំងាត់បញ្ជាទ័ព​នៅលើ Facebook ផ្លូវការរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរត់ចោលស្រុក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយបានចោទប្រកាន់ថា នេះជាសារបទបញ្ជាសំងាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យចាប់ខ្លួន លោក សម រង្ស៊ី នៅពេលត្រឡប់ចូលប្រទេស។ ការចោទប្រកាន់របស់លោក សម រង្ស៊ី នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗត្រឡប់វិញថា នេះការជាចោទប្រកាន់បែបមនុស្សល្ងង់ និងឆ្កួតៗតែប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ​យ៉ាងដូច្នេះ ថា៖ «រង្ស៊ី ជាមនុស្សល្ងង់ណាស់ ដែលថាសារបទបញ្ជាកម្លាំងយោធា ដែលទទួលបាននោះថាជារបស់ខ្ញុំ, កន្លែងណាដែលថាជារបស់ខ្ញុំ មានត្រានិង ហត្ថលេខាអត់ ពិតជាល្ងីល្ងើមែន…ប៉ុន្តែខ្ញុំសូមសរសើរអ្នកសរសេរបទបញ្ជាទ័ពនេះ ព្រោះការបញ្ជាទ័ពក៏ខ្ញុំប្រើវិធីបែបនេះដែរ, អ្នកសរសេរនេះដូចជា យល់ចិត្ត របស់ខ្ញុំមែន, ការបញ្ជាទ័ពគឺត្រូវតែអញ្ជឹងហើយ,…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិសាអាហារស្រាយបួសជាមួយបបងប្អូនខ្មែរ-អ៉ីស្លាម នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃនេះ

FN​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ អញ្ជើញចូលរួមពិសា អាហារស្រាយបួស ជាមួយបងប្អូនខ្មែរ-អ៉ីស្លាម រាប់ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ពិធីស្រស់ស្រូបអាហារ ស្រាយបួសនៅល្ងាចថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខ្មែរ-អ៉ីស្លាមជាច្រើនរូប ផ្សេងទៀត។ ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី៤ហើយ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលស្រស់ស្រូបអាហារស្រាយបួសជាមួយ បងប្អូនខ្មែរ-អ៉ីស្លាម។ ក្រៅពីការចូលរួមស្រស់ស្រូបអាហារជាមួយបងប្អូនខ្មែរ-អ៉ីស្លាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏តែងតែបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរកាន់សាសនាគ្រិស្តផងដែរ។ ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បញ្ហាសុខដុមនីយកម្មផ្នែកសាសនា និងមនុស្សជាតិ គឺជារឿងដែលមិនអាចមើលរំលងបាន។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតាមបណ្តាប្រទេសមួយចំនួន ព្រោះតែបញ្ហាជំនឿសាសនា បានបង្កទៅជាបញ្ហា អស្ថេរភាព។ * សម្តេចតេជោ ហ៊ុន សែន…