សម្តេចតេជោ ហ៊ុន សែន ចាត់ទុកកុមារា គីមហុង ជាមនុស្សទេព ហើយលើលោកនេះប្រហែលគ្មានមនុស្សមានលក្ខណៈពិសេសបែបនេះឡើយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្ញប់ស្ញែង និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះសមត្ថភាពកុមារា គីមហុង ក្នុងការគណនាលេខ និងដោះស្រាយលំហាត់គណិតវិទ្យាទាំងរូបគេមានវ័យទើបតែ ៧ឆ្នាំប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកុមារា គីម ហុង ថាជាមនុស្សទេព ហើយនៅលើលោកនេះ ប្រហែលជាគ្មានមនុស្សមានលក្ខណៈពិសេសបែបនេះឡើយ។ តាមរយៈទំព័រ Facebook នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងពេលជួបជាមួយកុមារា គីម ហុង នាព្រឹកមិញនេះ សម្តេចបានសាកល្បងឲ្យកុមារារូបនេះ គណនារកចម្ងាយ និងទីតាំងកងទ័ពតាមរយៈប្រើផែនទី។ បន្ទាប់ពីការដាក់ចំណោទមិនបានប៉ុន្មាននាទីផងនោះ កុមារា គីម ហុង បានស្វែងរកឃើញពីទីតាំង និងគណនារកចម្ងាយនោះឃើញថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «បន្ទាប់ពីជំនួបជាមួយចៅ គីមហុង និងក្រុមគ្រួសារ លោកគ្រូទាំង២រូបប្រមាណជិត ២ម៉ោង ជាមួយនឹងការសាកល្បងពីខ្ញុំផ្ទាល់ ខ្ញុំអាចនិយាយបានថា…

សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលបន្ទុករាល់ការចំណាយ ក្នុងការសិក្សាសម្រាប់កុមារា ទៀង គីមហុង អាយុ៧ឆ្នាំ មានសមត្ថភាពធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី១២បាន

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបចៅប្រុស ហ៊ឺ ទៀង គីមហុង អាយុ៧ឆ្នាំ និងឪពុក ម្ដាយក្រុមគ្រួសារ និងលោកគ្រូប្រចាំថ្នាក់របស់ គីមហុង ព្រមទាំងលោកគ្រូ ដែលបានធ្វើតេស្ត គីមហុង លើសមត្ថភាពគណិតវិទ្យាកន្លងមក។ ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិគ្រឹះសម្តេចតេជោផ្ទាល់តែម្តង។ នៅលើ Facebook Page សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺ ទៀងគីមហុង ដែលទើបមានអាយុ៧ឆ្នាំ មានសមត្ថភាព ធ្វើគណិតវិទ្យាថ្នាក់ទី១២ បានយ៉ាងល្អ។ សម្តេចតេជោ នឹងឧបត្ថម្ភគ្រប់បែបយ៉ាងដល់ការសិក្សារបស់ គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។ គីមហុង គឺជាធនធានដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា។ សូមបញ្ជាក់ថា កុមារា គីម ហុង គឺជាកុមារដែលមានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ…

សម្តេចតេជោ ហ៊ុន សែន៖ តាំងពីបោះឆ្នោតឃុំសង្កាត់ មកទល់ពេលនេះ ប្រជាពលរដ្ឋដែលចូលជាសមាជិក CPP មានសន្ទុះកើនឡើងខ្លាំង

FN ៖ នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤មក ចំនួនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជាជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុង និងក្រៅប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីពេលបោះឆ្នោតឃុំសង្កាត់មកទល់ពេលនេះ ចំនួនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជាជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុងនិងក្រៅប្រទេស។ នេះគឺបង្ហាញឲ្យឃើញកាន់តែច្បាស់ថា គណបក្សប្រជាជននឹងទទួលជ័យជំនះនៅក្នុងការបោឆ្នោតឆ្នាំ ២០១៨ ជាបន្តទៀត»។ សម្តេចតេជោ ហ៊ុន សែន បា​នបន្តពន​្យល់ថា កត្តាដែលធ្វើឲ្យចំនួនសមាជិកគណបក្សប្រជាជនកម្ពុជា កើនឡើងខ្លាំងនេះ ដោយសារតែប្រជាពលរដ្ឋ បានដឹងអំពីតម្លៃនៃសន្តិភាព ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន។ សម្តេចបានលើកឡើងថា «មានសន្តិភាពយូរអង្វែង មានការរីកចម្រើនយូរអង្វែង» ហើយបន្តថ្លែងថា សន្តិភាព បានផ្តល់ឱកាសឲ្យយើងកសាងប្រទេសជាតិ បានលឿនឆ្ពោះទៅមុខ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «សព្វថ្ងៃនេះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ មានជំនឿទុកចិត្តយ៉ាងខ្លាំង លើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលធានាបាននូវបរិយាកាសវិនិយោគល្អជាមួយនឹងស្ថិរភាពនយោបាយ…