នាយរដ្ឋមន្ដ្រីជប៉ុន៖ «ខ្ញុំយល់ឃើញថា ប្រទេសកម្ពុជាជាប្រទេសគួរជាទីទាក់ទាញ ដែលមានយុវជនធ្វើសកម្មភាពយ៉ាងរស់រវើក»

FN ៖ នាយករដ្ឋមន្ដ្រីនៃប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ បានលើកឡើងតាមរយៈសារលិខិតអបអរសាទរ៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ថា ប្រទេសកម្ពុជា ជាប្រទេសគួរជាទីទាក់ទាញ ដែលមានយុវជនធ្វើសកម្មភាព យ៉ាងរស់រវើក និងពោរពេញទៅដោយសក្ដានុពល សម្រាប់ការអភិវឌ្ឍ។ តាមរយៈសារអបអរសាទរ ខួប៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបង្ហាញថា លោក ស៊ីនហ្សូ អាបេ លើកឡើងថា «កាល​ពីខែវិច្ឆិកា ឆ្នាំ២០១៣ ខ្ញុំបានបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនៅពេលនោះ ខ្ញុំយល់ឃើញថា ប្រទេសកម្ពុជា ជាប្រទេសគួរជាទី ទាក់ទាញដែលមានយុវជនធ្វើសកម្មភាពយ៉ាងរស់រវើក និងពោរពេញទៅដោយសក្តានុពល សម្រាប់ការអភិវឌ្ឍ នាពេលអនាគត»។ លិខិតដែលបង្ហាញដោយស្ថានទូតជប៉ុន​ប្រចាំនៅកម្ពុជា នាយករដ្ឋមន្ដ្រីជប៉ុន បានបន្ថែមថា ​នាពេលថ្មីៗនេះ ភ្ញៀវទេសចរជប៉ុន មកកាន់ប្រទេសកម្ពុជា និងក្រុមហ៊ុនជប៉ុន ដែលធ្វើវិនិយោគនៅកម្ពុជាមានការកើនឡើង។ ចំណែកឯប្រជាជនកម្ពុជា ដែលមកកំសាន្តនៅប្រទេសជប៉ុន ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយឆ្នាំនេះមានកីឡាករបាល់ទាត់កម្ពុជា…

សម្តេចតេជោ ហ៊ុន សែន ស្នើភាគីជប៉ុនសិក្សា ជាមួយអ្នកជំនាញកម្ពុជា អំពីការកែច្នៃសំរាម នៅទីក្រុងភ្នំពេញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ស្នើឲ្យ ភាគីជប៉ុនសិក្សាជាមួយ អ្នកជំនាញកម្ពុជា អំពីការកែច្នៃសំរាម នៅទីក្រុងភ្នំពេញ។ សម្តេចតេជោ បានបន្តថា ច្បាស់ណាស់ សំរាមគឺជា បញ្ហាចម្បងធំទីពីរ បន្ទាប់ពីបញ្ហាចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាមបណ្តាញសង្គម Facebook នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ខណៈសម្តេច និងគណៈប្រតិភូ បានអញ្ជើញទៅទស្សនកិច្ច នៅរោងចក្រកែច្នៃសំរាម SHIN-KOTO INCINERATION PLANT ដែលគ្រប់គ្រងដោយ «អាជ្ញាធរ សម្អាត ទីក្រុងតូក្យូ» និងជិះរថភ្លើងស្វ័យប្រវត្តិ។ អគាររោចក្រកែច្នៃសំរាមរបស់ជប៉ុនមួយនេះ មានកំពស់៦ជាន់ បំពាក់ដោយម៉ាស៊ីន កិនកម្ទេចសំរាម ហើយបែងចែកទៅតាម ប្រភេទសំរាមនីមួយៗ ដែលផលិតចេញជាវត្ថុសម្រាប់ប្រើប្រាស់បានឡើងវិញ។ កាកសំណល់មួយចំនួនគឺយកទៅធ្វើជី និងបម្លែងទៅជាថាមពលអគ្គីសនី សម្រាប់ប្រើប្រាស់ផងដែរ។ កម្ពុជាត្រូវការរោងចក្របែបនេះ ដើម្បីកែច្នៃសំរាម ដែលដឹកចេញទៅគរ នៅជាយក្រុងសព្វថ្ងៃ។ បន្ទាប់ពីបានទស្សនកិច្ច នៅរោងចក្រកែច្នៃសំរាមខាងលើនេះហើយ សម្ដេចតេជោ…

នាយករដ្ឋមន្រ្តីជប៉ុន សន្យាចំពោះមុខសម្តេចតេជោ ជួយអភិវឌ្ឍន៍កម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ខណៈគម្រោងអភិវឌ្ឍន៍តម្លៃជាង ២០០លានដុល្លារបានចុះហត្ថលេខា

FN ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីប្រកបដោយភាពស្និទ្ធស្នាល និងផ្អែមល្ហែម នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ បានថ្លែងសន្យាចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ជប៉ុន នឹងបន្តជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខណៈគម្រោងអភិវឌ្ឍន៍ចំនួនពីរតម្លៃជាង ២០០លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាក្រោមអធិបភាពនាយករដ្ឋមន្រ្តីទាំងពីរ។ ការសន្យារបស់លោក អាបេ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានរដ្ឋាភិបាល ជប៉ុននារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។ ដំណើរអញ្ជើញដល់វិមានរដ្ឋាភិបាលជប៉ុន សម្តេចតេជោ ហ៊ុន សែន ត្រូវទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលពីលោកនាយករដ្ឋមន្រ្តីជប៉ុន។ ក្នុងកិច្ចប្រជុំកំពូលនោះ លោក អាបេ បានថ្លែងថា សម្តេចតេជោ គឺជាមិត្តចាស់របស់ប្រទេស និងប្រជាជនជប៉ុន ហើយនេះគឺជាលើកទី៨ហើយ ដែលលោក បានជួបប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន។ លោកនាយករដ្ឋមន្រ្តីជប៉ុន បានសន្យាថា នឹងបន្តចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍កម្ពុជា ដូចដែលជប៉ុនធ្លាប់បានជួយនាពេលកន្លងមក ដើម្បីឲ្យកម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ សម្តេចតេជោ ហ៊ុ​ន សែន បានថ្លែងទៅកាន់លោកនាយករដ្ឋមន្រ្តីជប៉ុនថា…