សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មេទ័ពរបស់កម្ពុជាទាំងអស់ថា នៅពេលនេះការចរចាទទួលបានជោគជ័យហើយ ក្រោយនាយករដ្ឋមន្ដ្រីឡាវ យល់ព្រមដកទ័ពចេញពីកម្ពុជា

FN ៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា បានប្រកាសប្រាប់ដល់មេទ័ពកំពូលៗរបស់កម្ពុជា នៅខេត្តស្ទឹងត្រែង​ មុននេះបន្ដិចថា ការចរចារបស់សម្ដេច ជាមួយនាយករដ្ឋមន្ដ្រីឡាវ បានជោគជ័យហើយបន្ទាប់ពីឡាវ បានយល់ព្រមដកកងទ័ពចេញពីទឹកដីស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង ជាតំបន់ដែលកងទ័ពឡាវបានចូលឈ្លានពាន​នៅទីនោះ។ មន្ដ្រីយោធាជាន់ខ្ពស់របស់កម្ពុជា បានប្រាប់បណ្ដាសារព័ត៌មាន Fresh News នៅមុននេះបន្ដិ​ចថា ការចរចាររបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយភាគីឡាវ ប្រកបដោយផ្លែផ្កាជាទីបំផុតគឺភាគីឡាវ បានយល់ព្រមដកទ័ពចេញពីទឹកដីកម្ពុជាហើយ។ មន្ដ្រីយោធាជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា សម្ដេចតេជោ​ ហ៊ុន សែន ក៏បានបញ្ជាឲ្យកងទ័ពរបស់កម្ពុជា ដែលកំពុងចល័តទៅតំបន់សមរភូមិនោះ ត្រូវត្រឡប់ចូលមូលដ្ឋានដើមវិញ។ សូមបញ្ជាក់ថា ការពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីចរចារជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត ដើម្បីឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា ហើយលទ្ធផលគឹយើងទទួលបានជោគជ័យហើយ សូមពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអបអរសាទរ នៃដំណឹងដ៏រីករាយបំផុតនេះ៕

សម្តេចតេជោ ហ៊ុន សែន ទម្លាយរូបថត Selfies ជាមួយនាយករដ្ឋមន្ត្រីជប៉ុន តាំងពីជាង២ឆ្នាំមុន និងបញ្ជាក់ថា មិត្តភាពរបស់សម្តេច និងលោក អាបេ រួមគ្នាកសាងជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ បានទម្លាយនូវរូបថតរបស់សម្តេច ថត Selfies ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៉ិន ហ្សូ អាបេ ដែលបានថតទុកតាំងពីជាង២ឆ្នាំមុន ពោលគឺកំឡុងខែមេសា ឆ្នាំ២០១៥ នៅទីក្រុងហ្សាកាតា ក្នុងឱកាសខួប៦០ឆ្នាំ នៃសន្និសីទប្រជាជនអាស៉ី អាហ្រិក។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា មិត្តភាពរបស់សម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ បានរួមគ្នាកសាងឲ្យទៅជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន មានមួយផ្នែកចេញពីមិត្តភាព ការគោរពរាប់អានគ្នា ដោយមិនប្រកាន់ប្រទេសមាន ប្រទេសក្រ ប្រទេសធំ ប្រទេសតូចនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ «រូបថត Selfies រវាងខ្ញុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូ អាបេ មិនទាន់មានអ្នកណាបានឃើញនៅឡើយ ព្រោះវាស្ថិតក្នុងទូរស័ព្ទរបស់ខ្ញុំជាង២ឆ្នាំមកហើយ។ រូបថតនេះថតនៅយប់មួយនាខែមេសា…

ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បង្ហាញលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ស្នើឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា

FN ៖ ខុទ្ទកាល័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្ហាញនូវលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ដោយស្នើឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា នេះបើយោងតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ។ នៅក្នុងលិខិតចំនួន៣ទំព័ររបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក ថោងលន់ ស៊ីសូលីត កាលពីថ្ងៃទី០២ ខែសីហា​ ឆ្នាំ២០១៧ បានសរសេរនៅក្នុងកម្មវត្ថុថា៖ «សំណើស្នើ ឲ្យរដ្ឋាភិបាល នៃប្រទេសឡាវ ដកកងកម្លាំងប្រដាប់អាវុធ ចេញពីតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ ឡាវ»។