ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១។ ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នាល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) រហូតដល់ផ្លូវជាតិលេខ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត។ ផ្លូវជាតិមួយខ្សែនេះ បានសាងសង់រួចម្តងមកហើយកាលពីឆ្នាំ២០១១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរប្រទាប់ (DBST) មានទទឹងតួផ្លូវពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ។ ជាទូទៅប្រភេទផ្លូវនេះមានអាយុកាលជាមធ្យមពី ០៥ឆ្នាំ ទៅ ០៨ឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ខាងក្រោមជាខ្លឹមសារប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ឥណទានសម្រាប់លើកកម្ពស់គុណភាពផ្លូវជាតិលេខ៤១។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយកម្ពុជាពីមុន លុយតិច ធ្វើផ្លូវឱ្យបានវែង តែបច្ចុប្បន្នត្រូវផ្តោតលើគុណភាព…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង៤៣គីឡូម៉ែត្រ

FN ៖ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរហើយ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ៧៦លានដុល្លារអាមេរិក។ ផ្លូវដែលដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងនោះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។ ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន​ ដែលបានថ្លែងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ និងមានមោទនភាព ចំពោះការកើតឡើងជាបន្តបន្ទាប់នូវសមិទ្ធផលក្នុងខេត្តព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលទាំងនេះមិនត្រឹមបម្រើជាប្រយោជន៍សម្រាប់អ្នកខេត្តព្រះសីហនុ តែគឺសម្រាប់ពលរដ្ឋនៅទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ផ្លូវ១៤៦បេ គឺជាផ្លូវដែលបិណ្ឌបាត្រផ្ទាល់ដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវ១៤៦បេ និង១៤៨ ដែលសម្ពោធព្រឹកថ្ងៃនេះ គឺជាសមិទ្ធផលកើតឡើងដោយដៃប្រជាពលរដ្ឋផ្ទាល់…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែររស់នៅអឺរ៉ុប

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និស្សិត ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រតាមបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប ដើម្បីសម្តែងការនឹករលឹក ក៏ដូចជាបង្ហាញការវិវឌ្ឍន៍នានាពាក់ព័ន្ធសង្គមជាតិ។ ជំនួបសំណេះសំណាលនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែធ្នូ (ម៉ោងនៅព្រុចសែល) ត្រូវនឹងម៉ោងប្រមាណ១០យប់ (ម៉ោងនៅកម្ពុជា)។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសំណេះសំណាលប្រមាណជាង២៖៣០នាទី, ខាងក្រោមខ្លឹមសារសំខាន់របស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយប្រជាពលរដ្ឋនៅអឺរ៉ុប មិនមែនជារឿងចៃដន្យ តែជាការៀបចំដោយមានការស្ម័គ្រចិត្ត និងព្រមព្រៀង ដើម្បីជួបគ្នា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាសានៃដេញដូរ ឬជួល ដើម្បីជំនួបជាមួយសម្តេច គួរតែត្រូវបានបញ្ចប់។ ពាក្យនេះ គឺជាការបំពានលើសិទ្ធិសេរីភាពនៃសតិសម្បជញ្ញៈ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការហួសចិត្តចំពោះអ្នករស់នៅប្រទេសប្រជាធិបតេយ្យ តែប្រើពាក្យទិញជួល ឬកៀបសង្កត់ សម្រាប់ការជួបជុំរវាងសម្តេច និងពលរដ្ឋខ្មែរនៅអឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ដឹងថា តើនៅថ្ងៃទី១៤…