សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវអនុសាសន៍៥ចំណុច ដល់និយោជក និងកម្មករ-និយោជិត ដើម្បីរួមគ្នាធានាស្ថិរភាពការងារ និងប្រាក់ចំណូលល្អ

FN ៖ ជាមួយនឹងការដាក់ចេញនូវគោល នយោបាយឧស្សាកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ សម្តេចតតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់លក្ខណៈការងារ និងប្រាក់ចំណូលល្អ។ ការប្រកាសនេះ បានធ្វើឡើង ខណៈដែលសម្តេចតេជោ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ៤,៤៥២នាក់ មកពីរោងចក្រ៨២ផ្សេងៗគ្នា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ។ អនុសាសន៍សំខាន់ៗ៥ចំណុច ដែលផ្តល់ដោយប្រមុខរាជរដ្ឋាភិបាលនេះ រួមមាន៖ ១៖ ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។ ២៖ រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម។ ៣៖ រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ និងថ្លៃទឹកតែ៧០០រៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគីប។ សម្តេចតេជោបានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨)…

ខ្លឹមសារសំខាន់ៗរបស់នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ ធ្វើសន្និសីទកាសែតរួមគ្នា នៅវិមានសន្តិភាព

FN ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣, នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា និងធ្វើសន្និសិទកាសែតរួមគ្នា នៅវិមានសន្តិភាព បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣។ ខ្លឹមសារសំខាន់ៗនៃសន្និសីទកាសែត៖ * ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ សម្តេចតេជោ ហ៊ុន សែន ស្នើថៃបង្កើនការទិញកសិផលរបស់កម្ពុជា ខណៈដែលកម្ពុជានាំចូលពីថៃ និងថៃនាំចូលពីកម្ពុជាខុសគ្នា រហូតដល់ទៅ៥ដង។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពាក់ព័ន្ធគ្រឿងញៀននិងការជួញដូរមនុស្ស ក៏ត្រូវលើកមកពិភាក្សា ហើយត្រូវសហការគ្នាធ្វើឲ្យបានល្អនៅពេលខាងមុខ។ ពាក់ព័ន្ធពលករខ្មែរ គឺខ្មែរចង់ឲ្យពលករធ្វើការនៅថៃធ្វើដោយស្របច្បាប់ ហើយចង់ឲ្យពលករខ្មែរទៅធ្វើការដោយស្របច្បាប់ និងចៀសផុតពីការចាញ់បោកមេខ្យល់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃបានយល់ព្រមជួយសាងសង់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀននៅខេត្តព្រះសីហនុ។ * លោក ប្រាយុទ្ធ ចាន់អូឆា ក៏បានសម្តែងការសប្បាយរីករាយចំពោះការបំពេញទស្សនកិច្ចនៅកម្ពុជា និងទទួលបានការស្វាគមន៍ប្រកបដោយមេត្រីភាពពីសម្តេចតេជោ ហ៊ុន សែន។ * លោក ប្រាយុទ្ធ ចាន់អូឆា…

ប្រសាសន៍សំខាន់ៗរ​បស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេង ស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រាប់កម្មករ កម្មការិនីថា ពេលស្រុកទេសមានសង្គ្រាម គេឃើញសម្តេចនៅឯសមរភូមិ ដើម្បីការពារជាតិ និងដើម្បីចរចាស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។ លុះដល់ក្រោយមកគេតែងឃើញវត្តមានសម្តេចនៅតាមវាលស្រែ តាមប្រឡាយទឹក ដើម្បីដោះស្រាយបញ្ហានានា និងជំរុញការធ្វើការធ្វើស្រែចំការរបស់ប្រជាពលរដ្ឋ។ តែបច្ចុប្បន្នពេលរាជរដ្ឋាភិបាលដាក់ចេញនយោបាយ ជំរុញឧស្សាហកម្ម គេក៏ឃើញវត្តមានរបស់សម្តេចនៅតាមរោងចក្រនានា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញចុះជួបសំណេះសំណាលរបស់សម្តេច ជាមួយកម្មករ កម្មការិនី ឲ្យគ្រប់ប្រមាណជា ១លាននាក់ ដើម្បីបានស្វែងយល់ពីការប្រឈមនានារបស់កម្មករ កម្មការិនី។ * សម្តេចតេជោ ហ៊ុន…