សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានសភាថៃ បង្ហាញពីជំហរពង្រឹងសហប្រតិបត្តិការ ឲ្យកាន់តែរីកចម្រើនធំធាត់ និងកាន់តែរឹងមាំថែមទៀត

FN ៖ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Pornpetch Wichitcholchai ប្រធានសភាថៃ។ យោងតាម Facebook របស់សម្តេចតេជោ ក្នុងជំនួបនោះ លោក Pornpetch Wichitcholchai បានលើកឡើងថា ប្រវត្តិសាស្ត្ររបស់កម្ពុជា និងថៃ មានជាយូរយារណាស់មកហើយ ហើយទំនាក់ទំនងនោះ គឺជាទំនាក់ទំនងដ៏ល្អ ហើយថ្មីៗនេះទៀត តាមរយៈដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែរឹងមាំថែមទៀត។ លោកបន្តថា នៅពេលនេះប្រទេសទាំងពីរកំពុងតែពង្រឹង និងពង្រីនូវការតភ្ជាប់គ្នាទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទំនាក់ទំនងការតភ្ជាប់ផ្លូវរថភ្លើង ក៏ដូចជាតភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។ ដោយឡែកសភាទាំងពីរ របស់កម្ពុជា និងថៃ គឺមានទំនាក់ទំនងផ្សារភ្ជាប់ស្អិតគ្នារមួត ហើយធ្វើការទៅមករកគ្នា ជាប្រចាំរាល់កិច្ចប្រជុំទាំងឡាយ លើឆាកអន្តរជាតិសភានៃប្រទេសទាំងពីរ តែងតែធ្វើការពិភាក្សាគ្នា ដែលនេះគឺបានឆ្លុះបញ្ចាំងទាំងទំនាក់ទំនង ទាំងផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញាត្តិរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្តេចតេជោ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសណ្ឋាគារសុខាសៀមរាប នៅខេត្តសៀមរាប

FN ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសណ្ឋាគារ និងរមណីយដ្ឋានរបស់ក្រុមហ៊ុនសុខា នៅក្នុងខេត្តសៀមរាប។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សណ្ឋាគារសុខាខេត្តសៀមរាប ដែលបើកសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ លើផ្ទៃដីប្រមាណ ២៤ហិកតា ដោយជួលពីអាជ្ញាធរអប្សរា ដោយចំណាយថវិកាប្រមាណ ១៤០លានដុល្លារអាមេរិក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សណ្ឋាគារសុខាខេត្តសៀមរាប អាចចាត់ទុកបានថា ជាសណ្ឋាគារធំជាងគេនៅខេត្តសៀមរាប។ សម្តេចតេជោ ហ៊ុន សែន បានអរគុណនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានសាងសង់សណ្ឋាគារដ៏ប្រណីតនេះ ដែលអាចជួយឲ្យកម្ពុជាមានលទ្ធភាព ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំៗបាន។ * សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ អាចនឹងធ្វើនៅក្នុងខេត្តសៀមរាប។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈកំណើនសណ្ឋាគារ គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា ចំនួនភ្ញៀវទេសចរក្នុងខេត្តសៀមរាប បានកើតកើនឡើងជារៀងរាល់ឆ្នាំផងដែរ។…

ប្រសាសាន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់មេដាយកិត្តិយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ជូនព្រឹទ្ធាចារ្យ គង់ ណៃ និង ប្រាជ្ញ ឈួន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញបំពាក់មេដាយកិត្តិយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ជូនព្រឹទ្ធាចារ្យ គង់ ណៃ និង ប្រាជ្ញ ឈួន។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសាន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ បានថ្លែងថា សម្តេចពិតជាមោទនភាពជាមួយវិស័យសិល្បៈរបស់កម្ពុជា ដែលប្រឹងប្រែងរស់ជាមួយគ្នាពីស្ថានភាពដ៏លំបាក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើក្រឡេកពីស្ថានភាពរបស់ប្រទេសកម្ពុជាកាលពីអតីតកាល គឺគេលំបាកយល់ ព្រោះថាស្ថានភាពនាពេលបច្ចុប្បន្ន ខុសគ្នាឆ្ងាយណាស់ ហើយគេក៏ប្រហែលមិនបានដឹងថា កម្ពុជាពីអតីតកាលបានឆ្លងកាត់ការលំបាកយ៉ាងណាខ្លះនោះទេ។ * សម្តេចតេជោ ហ៊ុន សែន បានដាក់បទកាត់ខណ្ឌស្លា ដែលដេញដោយលោកតា គង់ ណៃ តាមទូរស័ព្ទជាប់ជានិច្ច ដោយសម្តេចបានហៅការដាក់ជាប់ តាមខ្លួននូវបទកាត់ខណ្ឌស្លា គឺជាចលនានៃគាំទ្រដល់សិល្បៈបុរាណរបស់ខ្មែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…