សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់កាដូដល់បងប្អូនប្រជាពលរដ្ឋទៀតហើយនោះគឺ ឈប់យកថ្លៃសំបុត្រចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»

FN ៖ នៅប៉ុន្មាននាទីមុននេះនារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការថា ក្រុមហ៊ុន សុខាអូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃ ចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមណីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០៖០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧តទៅ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល មានសេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមនីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់បានឡើងទៅទស្សនាកម្សាន្ដនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាលនិងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ CUS ជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភី នៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សរុប ៥,៨០៨នាក់ ក្នុងនោះនារី ២,១៣៤នាក់មកពីគ្រប់សាខានៅទូទាំងប្រទេស។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការចេះដឹងណាមួយ អាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ដូចការផ្តល់ឈាមនោះទេ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតសាកលវិទ្យាល័យ CUS ដែលទើបបញ្ចប់ការសិក្សាគឺត្រូវប្រឹងប្រែងរៀនសូត្របន្តទៀត។ * សម្តេចតេជោ បន្តថា កម្ពុជា ដែលពីអតីតកាលគេមើលឃើញថា ជាទីតាំងសមរភូមិ និងទីតាំងប្រយុទ្ធ បានក្លាយជាទីតាំងសន្តិភាព, កម្ពុជាដែលពីមុនញាំញី ដោយភាពក្រីក្រ បានប្រឹងប្រែងកាត់បន្ថយភាពក្រីក្របានយ៉ាងលឿន, កម្ពុជា ដែលពីមុនមានប្រាក់ចំណូលទៀប បានក្លាយខ្លួនជាប្រទេសមានចំណូលកម្រិត មធ្យមកម្រិតទៀប ហើយមានមហិច្ឆតាឈានទៅសម្រេចគោលដៅឲ្យក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ * សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ដើម្បីសម្រេចមហិច្ឆតាក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់…

សម្តេចតេជោ ហ៊ុន សែន អរគុណកម្មករ កម្មការិនី ដែលតែងតែគាំទ្រសម្តេច និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧នេះ បានផ្ញើសារថ្លែងអំណរគុណដល់កម្មករ កម្មការិនីទាំងអស់ ដែលតែងតែផ្តល់ការស្រឡាញ់រាប់អានគាំទ្រដល់រូបសម្តេច ជាពិសេសតែងបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាតាំងពីអាណត្តិមុនៗមកដល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងការផ្ញើសារអរគុណដល់កម្មករ កម្មការិនីហើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជូនពរឲ្យជនរួមជាតិទាំងអស់ បានសុខសប្បាយក្នុងថ្ងៃឈប់សម្រាកនេះ ហើយក៏បានដាស់តឿន​ក្រើនរំលឹកឲ្យបើកដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ និងយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ជាពិសេសពេលមានភ្លៀងធ្លាក់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ សូមបញ្ជាក់ថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយតំណាងកម្មករ កម្មការិនី ព្រមទាំងចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រនានាផងដែរ។ ការចុះជួបដោយផ្ទាល់នេះ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដើម្បីដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនរបស់កម្មករ កម្មការិនីផងដែរ។ ជាពិសេសដំណើរចុះជួបកម្មករ កម្មការិនីនេះ ដើម្បីជំរុញនូវគោលនយោបាអភិវឌ្ឍន៍វិស័យឧស្សាហកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ រហូតមកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយតំណាង និងកម្មករ កម្មការិនីចំនួន១១លើកហើយ។ ក្នុងនោះសម្តេចបានជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាប្រធានរដ្ឋបាល ប្រធានផ្នែក…