សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជំនាញនៅកម្ពុជា ជិះរថយន្តក្រុងរបស់រាជធានីភ្នំពេញដោយមិនគិតថ្លៃ

FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជំនាញប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញ ដោយមិនគិតថ្លៃ។ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកលោក ថោង​ ខុន បានបន្ថែមថា កីឡាករដែលមានសិទ្ធជិះរថយន្តក្រុងឥតគិតថ្លៃនេះ គឺមានបណ្ណកីឡាករជំនាញ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាជំនាញ និងបានឯកភាពដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយបច្ចុប្បន្នកីឡាករជំនាញទាំងអស់មានចំនួនប្រមាណ៥០០០នាក់។ ការផ្តល់នេះជាការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីជំរុញដល់វិស័យកីឡាឲ្យកាន់តែប្រសើរបន្ថែមទៀត ជាពិសេសសម្រាប់ឈានឆ្ពោះទៅរកស៊ីហ្គេម ២០២៣ ខាងមុខ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងក៏ដូចជាផ្តល់នូវភាពងាយស្រួលដល់កីឡាករ ធ្វើដំណើរទៅហាត់នៅពហុកីឡដ្ឋានជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់កាដូដល់បងប្អូនប្រជាពលរដ្ឋទៀតហើយនោះគឺ ឈប់យកថ្លៃសំបុត្រចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»

FN ៖ នៅប៉ុន្មាននាទីមុននេះនារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការថា ក្រុមហ៊ុន សុខាអូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃ ចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមណីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០៖០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧តទៅ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល មានសេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមនីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់បានឡើងទៅទស្សនាកម្សាន្ដនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាលនិងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ CUS ជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភី នៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សរុប ៥,៨០៨នាក់ ក្នុងនោះនារី ២,១៣៤នាក់មកពីគ្រប់សាខានៅទូទាំងប្រទេស។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការចេះដឹងណាមួយ អាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ដូចការផ្តល់ឈាមនោះទេ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតសាកលវិទ្យាល័យ CUS ដែលទើបបញ្ចប់ការសិក្សាគឺត្រូវប្រឹងប្រែងរៀនសូត្របន្តទៀត។ * សម្តេចតេជោ បន្តថា កម្ពុជា ដែលពីអតីតកាលគេមើលឃើញថា ជាទីតាំងសមរភូមិ និងទីតាំងប្រយុទ្ធ បានក្លាយជាទីតាំងសន្តិភាព, កម្ពុជាដែលពីមុនញាំញី ដោយភាពក្រីក្រ បានប្រឹងប្រែងកាត់បន្ថយភាពក្រីក្របានយ៉ាងលឿន, កម្ពុជា ដែលពីមុនមានប្រាក់ចំណូលទៀប បានក្លាយខ្លួនជាប្រទេសមានចំណូលកម្រិត មធ្យមកម្រិតទៀប ហើយមានមហិច្ឆតាឈានទៅសម្រេចគោលដៅឲ្យក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ * សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ដើម្បីសម្រេចមហិច្ឆតាក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់…