លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យកងទ័ពបន្តថែរក្សាសន្តិភាព និងរារាំងអ្នកនយោបាយអគតិ ដែលប៉ុនប៉ងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញ

FN៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវឱ្យកងទ័ពទាំងអស់បន្តថែរក្សាសន្តិភាព និងត្រូវរារាំងអ្នកនយោបាយអគតិណាមួយ ដែលចង់មកបំផ្លាញសុខសន្តិភាពកម្ពុជា និងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីបញ្ជាការ អគារស្នាក់នៅ អគារសាលប្រជុំ អគារកងអនុសេនាតូចព្រំដែន និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងតាកែវ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា៖ «សូមបន្តចូលរួមថែរក្សាសុខសន្តិភាពនេះ ឲ្យបានឋិតឋេរគង់វង្សយូរអង្វែង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ហើយរារាំងមិនឱ្យអ្នកនយោបាយអគតិណាមួយ មានឱកាសមកបំផ្លាញសុខសន្តិភាពនេះ និងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញជាដាច់ខាត»។ លោក ហ៊ុន ម៉ាណែត បានលើកអំពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជំរុញជាប់ជាប្រចាំឲ្យថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់កម្រិត យកចិត្តទុកដាក់គិតគូរចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អ៊ំពូមីងអតីតយុទ្ធជន ដោយសម្តេចទាំងពីរ បានធ្វើការកៀរគរសប្បុរសជន និងបង្កើតឱ្យមានយន្តការឧបត្ថម្ភ ប្រកបដោយនិរន្តរភាព ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ និងក្រុមគ្រួសារ។ លោកបន្តថា៖ «កាយវិការ និងទឹកចិត្តដ៏ប្រពៃនេះរបស់លោកទាំងពីរ គឺជាការតបស្នងសងគុណរៀមច្បងអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់…

សុន្ទរកថាគន្លឹះ នៅក្នុងមហាសន្និបាតនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព នៃសម័យកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្ដីពី “សន្តិភាពនៅឧបទ្វីបកូរ៉“

ឯកឧត្តម លោកជំទាវប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល លោកជំទាវបណ្ឌិត ហាក់ ចាហាន មូន (Hak Ja Han Moon) សហស្ថាបនិកនៃសហព័ន្ធសន្តិភាព សកល ឯកឧត្តម លោកជំទាវ លោក លោកស្រី; សង្គ្រាមកូរ៉េមានអាយុកាលជាង ៧២ ឆ្នាំហើយ ដែលមកទល់ពេលនេះ មានតែបទឈប់បាញ់ដែល មានអាយុកាលជាង ៦៩ ឆ្នាំ គិតចាប់តាំងថ្ងៃចុះហត្ថលេខាតែប៉ុណ្ណោះ។ ជាច្រើនទសវត្សរ៍កន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវបានធ្វើឡើងនៅគ្រប់កម្រិត និងវេទិកាផ្សេងៗគ្នា ប៉ុន្តែជាអកុសល មិនទទួលបានលទ្ធផលអ្វីឡើយ។ សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េនៅតែមានភាពស្រពេចស្រពិល និងផុយស្រួយ ដោយសារវិធីសាស្ត្រមុនៗមិនទទួលបានជោគជ័យ។ នោះហើយជាមូលហេតុដែលយើងត្រូវមានភាពក្លាហាននាពេលនេះ ហើយរិះរកវិធីប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្តល់លទ្ធផលវិជ្ជមាន។ តាមទស្សនៈរបស់ខ្ញុំ សន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ហើយសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉ ក៏មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូលដូចគ្នា ដោយសារហេតុផលថា ពិភពលោករបស់យើងមានទំនាក់ទំនងទៅវិញទៅមក និងមានភាពប្រទាក់ក្រឡាគ្នាទៅវិញទៅមក។ យើងត្រូវទទួលស្គាល់ថា វិបុលភាពរួមគ្នា និងការពឹងពាក់គ្នាទៅវិញទៅមកកាន់តែច្រើន…