ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មីមួយទៀតតម្លៃជិត៥៧លានដុល្លារ តភ្ជាប់កំពង់ចាម ទៅត្បូងឃ្មុំ

FN ៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។ គម្រោងសាងសង់ស្ពាននិងផ្លូវនេះ គ្រោងចំណាយថវិកាជិត៥៧លានដុល្លារ ការសាងសង់នេះនឹងបញ្ចប់នៅឆ្នាំ២០២១ ដោយចំណាយពេលប្រមាណ៤២ខែ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតចិនថា ស្ពាន៨ ដែលចិនផ្តល់កម្ចីសម្រាប់សាងសង់មិនទាន់ចប់នោះទេ នៅយ៉ាងហោចណាស់៣ទៀត។ រួមមាន៖ ស្ពាននៅទីរួមខេត្តក្រចេះ ភ្ជាប់ទៅខេត្តកំពង់ធំ ស្ពានភ្ជាប់ពីជ្រោយចង្វា ទៅអរិយក្សត្រស្វាយជ្រុំ និងស្ពាំនភ្ជាប់ទៅក្តីតាកុយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាស្មានដឹងថា កុមារម្នាក់ដែលធ្លាប់តែឆ្លងទូកនៅស្ទឹងត្រង់-ក្រូចឆ្មារ និងឆ្លងសាឡាងនៅតំបន់នានានោះ បានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស ដែលមិនធ្លាប់បានគិតដល់នោះ។ * សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះលោក សម រង្ស៊ី…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំនៅខេត្តកំពត

FN ៖ រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅខេត្តកំពត ដែលបានវិនិយោគជាមួយទឹកប្រាក់រហូតដល់ ២៦២លានដុល្លារសហរដ្ឋអាមេរិករបស់សាជីវកម្ម ជីបម៉ុង អ៉ិនស៊ី ស៊ីមេន (CMIC) ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីអបអរសាទរនៃការបើកដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំនៅកម្ពុជានេះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ ពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុន និងប្រជាពលរដ្ឋសរុបប្រមាណជា ៧ពាន់នាក់។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំ និងអភិវឌ្ឍន៍ប្រទេសចេញពីភ្លើងសង្គ្រាម បានថ្លែងថា សមិទ្ធផលនៅលើទឹកដីខេត្តកំពត រួមមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន៣ និងវារីអគ្គិសនីមួយផងនោះ គឺជាសមិទ្ធផល ដែលបានកើតចេញពីសុខសន្តិភាពនៃជាតិ ដែលបានរកមកបានដោយលំបាក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពផលិតស៊ីម៉ង់ត៍បានប្រមាណ ៧លានតោនក្នុងមួយឆ្នាំ ជាមួយរោងចក្រចំនួន៤។ * ប្រមុខរាជរដ្ឋាភិបាលបានបន្តថា ស៊ីម៉ង់ត៍នេះ បានដើរតួនាទីសំខាន់សម្រាប់បំពេញតម្រូវការលើវិស័យសំណង់ និងផ្លូវមួយចំនួនផងដែរ។ *…

សម្តេចតេជោ ហ៊ុន សែន​​ បានចូលបច្ច័យ៥ពាន់ដុល្លារ កសាងមជ្ឈមណ្ឌលអភិរក្សសួនគ្រញូង-នគរបាជ័យ និងរូបបដិមា៩អង្គ នៅខេត្តកំពង់ចាម, មជ្ឈមណ្ឌល និងរូបបដិមា៩អង្គ បានសម្ពោធជាផ្លូវការនៅថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈ លោក ហាស់ វ៉ារី​​ ទីប្រឹក្សាផ្ទាល់របស់សម្តេច បានចូលបច្ច័យ ៥ពាន់ដុល្លារ កសាងមជ្ឈមណ្ឌលអភិរក្សសួនគ្រញូង-នគរបាជ័យ និងរូបបដិមា៩អង្គ (ព្រះអង្គផ្ចាញ់មារ ព្រះអង្គចេក ព្រះអង្គចម ព្រះអង្គជុំ ព្រះអង្គចែម ព្រះអង្គច័ន្ទ ព្រះបាទជ័យវរ្ម័នទី៧ លោកតាដំបងដែក និងព្រះអង្គកងជុំ នៅក្នុងមជ្ឈមណ្ឌល ស្ថិតនៅ សង្កាត់ សំបូរមាស ក្រុមកំពង់ចាម ខេត្តកំពង់ចាម។ មជ្ឈមណ្ឌលអភិរក្សសួនគ្រញូង-នគរបាជ័យ និងរូបបដិមា៩អង្គ ត្រូវបានសម្ពោធជាផ្លូវការ នៅសង្កាត់សំបូរមាស ក្រុមកំពង់ចាម ខេត្តកំពង់ចាម ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមការអញ្ជើញចូលរួមពី លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និង លោកស្រី ទន់ ខុន និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទ រួមនឹងក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។ បន្ថែមពីលើនេះ លោក ហាស់ វ៉ារី​​…