កាដូថ្មីមួយទៀតមុនបុណ្យចូលឆ្នាំ! នាយករដ្ឋមន្រ្តីចេញអនុក្រឹត្យកាត់ដីជាង៥០០ហិកតា​ ពីរដ្ឋប្រគល់ជូនប្រជាពលរដ្ឋជិត៣០០គ្រួសារ​ រស់នៅលើកោះរ៉ុង​ និងកោះរ៉ុងសន្លឹម

FN ៖ ជាកាដូថ្មីមួយទៀតមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យមួយដោយកាត់ដីចេញទំហំ ៥២៨,៣៧ ហិចតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ចេញពីដីឯកជនរបស់រដ្ឋ ហើយប្រគល់ជូនប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ ដែលបានរស់នៅជាអចិន្ត្រៃយ៍ នៅលើកោះនេះ។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានសម្រេចដូចតទៅ៖ មាត្រា១៖ កាត់ដីទំហំ ៥២៨,៣៧ ហិចតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចេញពីដីឯកជនរបស់រដ្ឋ កំណត់ដោយអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមការដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ។ មាត្រា២៖ ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ ដែលរស់នៅអចិន្ត្រៃយ៍លើកោះរ៉ុង និងទំហំ…

សម្តេចតេជោ ហ៊ុន សែន ឯកភាពតាមសំណើវៀតណាម ទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយទាំងឡាយ ដែលនាំឲ្យប៉ះពាល់ទំនាក់ទំនងកម្ពុជា-វៀតណាម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះបានឯកភាពជាមួយ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក ក្នុងការចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយទាំងឡាយដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការឯកភាពរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅមុនពិធីពិសាភោជនាហារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ ក្រោយបញ្ចប់ជំនួបនេះ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងច្រើនថា ក្នុងជំនួបនោះ នាយករដ្ឋមន្រ្តី វៀតណាម បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យព័ត៌មាន ឱ្យកាន់តែល្អថែមទៀត ដើម្បីចៀសវាងការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ លោក អ៊ាង សុផល្លែត បានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពតាមសំណើរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម។ មិនតែប៉ុណ្ណោះសម្តេចក៏បានជំរុញឱ្យ មានការពិនិត្យមើលកិច្ចសហប្រតិបត្តិការដើម្បីបង្កលក្ខណៈបន្ថែមទៀត…

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមទទួលទានអាហារសាមគ្គី ជាមួយអ្នកកីឡាជាង ៣,០០០នាក់

FN ៖ តាមការសន្យារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃអង្គារ​ ៣រោច​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស២៥៦១​ ត្រូវថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ​ សម្ដេចអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំកម្មវិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី មហាគ្រួសារកីឡាជាតិជាង ៣ពាន់នាក់ ជាលើកទី៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយ ដែលវិស័យកីឡាមានក្លាយជាចលនាជាតិ ហើយមានគ្រប់គ្រឹះស្ថានសិក្សា។ * សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យវិស័យកីឡាគ្រប់ប្រភេទត្រូវពង្រីកនូវគុណធម៌។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយ ដែលកីឡាករតែងតែទទួលនូវលទ្ធផលពីការប្រកួត។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរកីឡាករប្រដាល់មួយចំនួន ដែលពួកគេនៅតែរីករាយ ទោះបីពួកគេប្រកួតចាញ់ ហើយនៅតែអបអរសាទរជាមួយ កីឡាករដែលឈ្នះ។…