ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សាកលវិទ្យល័យក្រចេះ នាខេត្តក្រចេះ

FN ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ។ សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាងឡើងក្រោមការបរិច្ចាគ វិភាគទានដ៏ធំធេងខាងផ្នែកហិរញ្ញវត្ថុ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅក្នុងអង្គការមូលនិធិឧត្តមសិក្សាក្រចេះ ព្រមជាមួយនឹងការឧបត្ថម្ភជាហិរញ្ញប្បទាន ឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋចិន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញបន្ថែមលើចក្ខុវិស័យខេត្តមួយ សាកលវិទ្យាល័យយ៉ាងតិចមួយ * សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រហូតពេលនេះ ខេត្តកម្ពុជាមួយចំនួនមានសាកលវិទ្យាល័យរួចហើយ ក្នុងនោះមានខេត្ត បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង ស្វាយរៀង និងខេត្តសៀមរាប * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការធ្វើសាកលវិទ្យាល័យមួយបាន ទាមទារឱ្យមានការអភិវឌ្ឍផ្នែកខាងក្រោមជាមុនសិនដូចជា បឋមសិក្សា…

សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យបំផុសការយល់ដឹងជាសាធារណៈ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជន ក្នុងការរស់នៅស្អាត

FN ៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ ដែលកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជន ក្នុងការប្រតិបតិ្តលើការរស់នៅស្អាត។ នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន​ សែន ផ្ញើជូនប្រជាជនទូទាំងពិភពលោក នាឱកាសប្រារព្ធពិធីទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ២៥ ខែមេសា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ។ នៅក្នុងសារលិខិតរបស់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រប់សកម្មភាពទាំងអស់ដែលនឹងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជនក្នុងការប្រតិបតិ្តលើការរស់នៅស្អាត»។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់តាមរយៈការចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ តាមទស្សនទាននេះយើងទាំងអស់គ្នាចាំបាច់ណាស់ត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាជំងឺគ្រុនចាញ់ ដោយយើងមិនអាចមើលរំលងបានឡើង។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ផ្ទុយទៅវិញប្រសិនបើប្រជាពលរដ្ឋមានសុខភាពល្អនឹងនាំឱ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង…

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសណ្ឋាគារ ដឹរ៉ូយ៉ាល់ សេនកោះរ៉ុង ខេត្តព្រះសីហនុ

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ សណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» ស្ថិតភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។ សណ្ឋាគារផ្កាយ៥ដំបូងគេបង្អស់ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» (The Royal Sands Koh Rong) នៃក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលកំពុងមានវត្តមាននៅលើទឹកដីកោះរ៉ុង ក្នុងខេត្តព្រះសីហនុ បង្ហាញអំពីសក្ដានុពលនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍នៃសេវាកម្មទេសចរណ៍ នៅលើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់ទៅកាន់កោះតែមួយប៉ុណ្ណោះ គឺកោះទន្សាយ រីឯភ្នំគូលែន គិរីរម្យ សម្តេចមិនធ្លាប់ទៅទេ​ តាំងពីដើមរៀងមក ទើបតែពេលនេះមកកាន់កោះរ៉ុង។ * សម្តេចតេជោ…