សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ដែលជាយន្ដការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាទាំងមូល

FN ៖ ជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល នៅពេលនេះ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។ នេះជាការថ្លែងឲ្យដឹងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ។ នៅក្នុងកិច្ចពិគ្រោះយោបល់រវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល​លោក ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា ជាការចាប់ផ្តើមសម្តេចតេជោ បានលើកឡើងថា ការបោះឆ្នោតបានកន្លងហើយ ទុកបញ្ហានោះមួយអន្លើ ហើយយើងអាចចូលរួមកសាងប្រទេសជាតិរបស់យើងជាមួយគ្នា ហើយមិនយូរប៉ុន្មានទេ «ការបោះឆ្នោត២០២២ នឹងមកដល់»។ ការអញ្ជើញជួបជុំនេះ គឺមិនមែនមកគាំទ្រគោលការណ៍នយោបាយគណបក្សប្រជាជនកម្ពុជានោះទេ «ហើយមិនមែនជាផលប្រយោជន៍ របស់រាជរដ្ឋាភិបាលនោះដែរ…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណជនរួមជាតិភ្លាមៗ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា

FN ៖ ភ្លាមៗបន្ទាប់ពីគ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិថ្មី នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតឈ្នះអាសនៈទាំងស្រុង១២៥ នៅក្នុងរដ្ឋសភា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អរគុណបងប្អូនជនរួមជាតិទូទាំងប្រទេសដែលបានសម្រេចចិត្តទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ (២០១៨-២០២៣) កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងមកនេះដែលមានចំនួនពលរដ្ឋទៅបោះឆ្នោតដ៏ច្រើនលើសលុប បំផុត ៦,៩៥៦,៩០០ (៨៣.០២%)«។ សម្តេចបានបន្តថា «សូមអរគុណបងប្អូនកូនក្មួយសមាជិកសមាជិការគណបក្សប្រជាជនទូទាំងប្រទេស ជាពិសេសដែលបានចូលរួមយ៉ាងសកម្មទាំងនៅក្នុងពេលយុទ្ឋនាការឃោស​នាបោះឆ្នោត និងបានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនលេខ២០ ភ្លូកទឹក​ភ្លូក​ដី ដែលលទ្ឋផលផ្លូវការពី គ.ជ.ប នៅមុននេះបន្តិចគឺបានប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំង ១២៥ នៅគ្រប់ខេត្តក្រុងទាំង២៥​មណ្ឌល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់ថា បងប្អូនជនរួមជាតិមានជំនឿទុក​ចិត្តឥតងាករេលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ហើយបងប្អូនបានសម្រេចចិត្ត​ជ្រើសរើសសន្តិភាព ការអភិវឌ្ឍ និងបន្តចាក់ឬសប្រជាធិបតេយ្យជាសំខាន់បំផុត​សម្រាប់ប្រទេសជាតិយើងទាំងមូល»។ សម្តេចតេជោ ហ៊ុន​…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌសែនសុខ

FN ៖ ផ្ទុយពីការទស្សន៍ទាយ និងការលើកឡើងរបស់ក្រុមអ្នកប្រឆាំងថា ក្រោយបោះឆ្នោតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈប់ចុះជួបកម្មករ កម្មការិនីនោះ នៅព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីទៀតហើយ។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌសែនសុខ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីលទ្ធផលផ្លូវការមិនទាន់ប្រកាស តែគេអាចដឹងបានហើយថា គណបក្សប្រជាជនកម្ពុជាឈានមុខក្នុងការគ្រប់គ្រង អាសនៈនៅក្នុងរដ្ឋសភា ហើយឈានទៅដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…