កម្ពុជា និងមូលនិធិ GE ចុះហត្ថលេខា បង្កើនការបណ្តុះបណ្តាល និងកសាងសមត្ថភាពធនធានមនុស្សកម្ពុជា លើបច្ចេកទេសវះកាត់ ក្រោមអធិបតីសម្តេចតេជោ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខា ស្តីពីការវះកាត់ប្រកបដោយសុវត្តិភាពឆ្នាំ២០២០ រវាងកម្ពុជា និងមូលនិធិ GE នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ការចុះហត្ថលេខានេះ ភាគីកម្ពុជាតំណាងដោយ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចុះហត្ថលេខាជាមួយតំណាងក្រុមហ៊ុន GE Global Growth ដើម្បីបង្កើនការជួយជាបន្តទៀតដល់ប្រទេសកម្ពុជា ជាពិសេសលើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពធនធានមនុស្សលើបច្ចេកទេសនៃការវះកាត់ប្រកបដោយសុវត្តិភាព។ ការចុះហត្ថលេខានេះ ធ្វើឡើងនៅសណ្ឋាគារហ៊ីលថុន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកជាមួយ តំណាងក្រុមហ៊ុន GE Global Growth។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន GE Global Growth ដែលតែងតែមានសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាសុខភាពរបស់ប្រជាជន។ សម្តេចតេជោ និងតំណាងក្រុមហ៊ុន GE Global…

សម្តេចតេជោ ហ៊ុន សែន រំលឹកថា បើអាមេរិក បើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះ ការបន្តរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា នឹងបន្តឡើងវិញ

FN ៖ ខណៈកំពុងមានវត្តមាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកប្រាប់ទៅកាន់សហរដ្ឋអាមេរិកវិញថា បើសិនជាអាមេរិកបើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះ ការបន្តរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជាសម័យសង្រ្គាម នឹងបន្តឡើងវិញដូចការអនុវត្តកន្លងមក។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច បានទទួលជួបពិភាក្សាការងារជាមួយលោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដែលកិច្ចពិភាក្សានោះ បានផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងដល់ទំនាក់ទំនងវិនិយោគិនអាមេរិក និងកម្ពុជា។ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិក បើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះការបន្តរុករកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិក នឹងបន្តឡើងវិញដូចអ្វីដែលយើងធ្លាប់បានអនុវត្តរួមគ្នាកាលពីពេលមុន។ កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្ន ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2…

សម្តេចតេជោ ហ៊ុន សែន និងធុរកិច្ចជនអាមេរិក ចង់ឃើញទំនាក់ទំនងកម្ពុជា-អាមេរិកកាន់តែល្អប្រសើរ ដើម្បីពង្រីកសក្តានុពលវិនិយោគ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងធុរកិច្ចជនរបស់អាមេរិក បានបង្ហាញបំណង និងទស្សនៈទានដូចគ្នាចង់ឃើញទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កាន់តែល្អប្រសើរ ដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ។ បំណងចង់ឃើញភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា-អាមេរិកនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារមួយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ត្រូវបានគេមើលឃើញថា មានភាពរកាំរកូសច្រើនក្នុងមួយរយៈចុងក្រោយនេះ។ តែនៅក្នុងជំនួបសញ្ញាណវិជ្ជមាននៃភាពល្អប្រសើរលើទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់បានបង្ហាញឡើង។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក Alexander Feldman បានលើកឡើងថា លោកចង់ឃើញសហរដ្ឋអាមេរិក និងកម្ពុជាមានទំនាក់ទំនងក្នុងភាពល្អប្រសើរឡើងវិញ ពិសេសនៅពេលដែលអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជានៅពេលខាងមុខ ដែលជាឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកដែលជាអ្នកការទូតមួយរូបយល់ច្បាស់ពីអាស៊ីបូព៌ា។ ឆ្លើយតបការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់វិញថា សម្តេចផ្ទាល់ជាអ្នកខិតខំជំរុញការកសាងនូវទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ សម្តេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជាចង់ធ្វើមិត្តដ៏ល្អជាមួយសហរដ្ឋអាមេរិក…