សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតិឲ្យក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ជួបសំណេះសំណាលទទួលអនុសាសន៍ មុននឹងចាប់ផ្តើមចេញដំណើរនៅសប្តាហ៍ក្រោយ

FN ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹកនាំដោយលោក ណៃ សេម ណារត័្ន ជួបសំណេះសំណាល និងទទួលអនុសាសន៍។ លោក ណៃ សេមណារ័ត្ន បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា ការចូលរួមនៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះមានសមាជិកចំនួន២៩រូប។ លោកបានឲ្យដឹងថា នេះជាលើកទី៤៥ហើយ ដែលនាវាយុវជនអាស៊ីអាគ្នេយ៍នេះចាប់ផ្ដើមមក។ នៅក្នុងដំណើរនេះមានរយៈពេល៥២ថ្ងៃចាប់តាំងពីថ្ងៃទី២៣ តទៅ ដែលចាប់ផ្ដើមដំណើរចេញពីប្រទេសជប៉ុន នឹងធ្វើដំណើរឆ្លងកាត់១១ប្រទេស ឆ្លងកាត់ប្រទេសជប៉ុន ប៊្រុយណេ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ហើយនឹងធ្វើការត្រឡប់ទៅប្រទេសជប៉ុនវិញ។ ក្នុងដំណើរទស្សនកិច្ចនេះតំណាងឱ្យប្រតិទាំងមូលលោក ណៃ សេម ណារ័ត្ន បានគោរពសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី មុននឹងការធ្វើដំណើរចូលរួមជាមួយយុវជនអាស៊ីអាគ្នេយ៍នេះ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូទាំងមូលអំពីប្រវត្តិកម្ពុជាយើងដែលចាប់ផ្ដើមពីការកសាងរាជធានីភ្នំពេញ ដោយសម្ដេចពញ្ញាយ៉ាត មករហូតមកដល់ឆ្នាំ១៩៩៨…

សម្តេចតេជោ ហ៊ុន សែន ប្រកាសយល់ព្រមចាប់ផ្តើមបើកប្រតិបត្តិការ រុករកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ ក្រោយមានសំណើពីសមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តសហរដ្ឋអាមេរិក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសតាមលិខិតឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមបើកឡើងវិញនូវប្រតិបត្តិការរុករក អដ្ឋិធាតុទាហានអាមេរិក នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននិងឆ្លើយតបជាមួយសំណើរបស់សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្រ្តលោក វីនសុន បាយ្ស (Vicent Buys) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ។ នៅក្នុងលិខិតខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដូចដែលយើងបានពិភាក្សាលើកមុន និងឆ្លើយតបចំពោះសំណើរបស់ឯឧត្តម ព្រមទាំងសំណើ របស់អង្គការ ពាក់ព័ន្ធដទៃទៀត របស់សហរដ្ឋអាមេរិក រដ្ឋាភិបាលរបស់ខ្ញុំ ដោយក្នុងស្មារតីមេត្តា ករុណាដូចកន្លងមក យល់ព្រមចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការរុករកអដ្ឋធាតុ POW/MIA ដ៏សំខាន់នេះទោះបីជាការរឹតត្បឹតទិដ្ឋការសហរដ្ឋអាមេរិកនៅតែមានសុពលភាពក៏ដោយ»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF – ធនាគារពិភពលោក World Bank

Facebook សម្តេចតេជោ ៖ នៅព្រឹកថ្ងៃទី ១២ តុលា ឆ្នាំ ២០១៨ នេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) – ធនាគារពិភពលោក (World Bank) ដែលបាន​ប្រារព្វ​ពិធីបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និសីទបាលីនូសាឌួ តំបន់លំហែកាយ​មាត់​សមុទ្រ​កោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំប្រចាំឆ្នាំនេះ ត្រូវបានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន អគ្គលេខា​ធិ​ការ​អង្គការ​សហ​ប្រជា​ជាតិ ប្រធានមូលនិធិរូបិយវត្ថុអន្តជាតិ ប្រធានធនាគារពិភពលោក និងមានការចូលរួមពីប្រតិភូ ប្រមាណ ៣ ពាន់​ ៥០០ នាក់ មកពី ១៨៩ ប្រទេស និងតំណាងផ្នែកឯកជន សហគមន៍ធនាគារ  វិទ្យាស្ថានរាជ្យបណ្ឌិត្យសភា អង្គការ​សង្គម​ស៊ីវិល សភាតំណាងរាស្រ្ត អ្នកអង្កេតការណ៍ និងអ្នកសារព័ត៌មាន សរុបប្រមាណ ១ ម៉ឺន ៥ ពាន់នាក់។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នៃប្រទេសហ្វាំងឡង់ និងជាប្រធានកិច្ច​ប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុ​អន្តជាតិ និងធនាគារពិភពលោក…