សម្តេចតេជោ ហ៊ុន សែន ឱ្យជប៉ុនប្រាប់អាមេរិកថា កម្ពុជានៅតែជាមិត្តរបស់អាមេរិក តែត្រូវគោរពអធិបតេយ្យភាពកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខលោក តាកាហាស៊ី ហ្វីមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាថា កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួមទាំងប្រទេសអាមេរិកផងដែរ ប៉ុន្តែកម្ពុជាត្រូវតែរក្សានូវឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន។ ជាមួយការបញ្ជាក់ជំហរបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើលោក តាកាហាស៊ី ហ្វីមីអាគី ពាំនាំទៅប្រាប់សហរដ្ឋអាមេរិកថា កម្ពុជានៅតែចង់ធ្វើជាមិត្តល្អរបស់សហរដ្ឋអាមេរិក។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការវាយតម្លៃកម្ពុជាបោះបង់ចោលសហរដ្ឋអាមេរិក បែរងាកមកចាប់តែចិននោះ គឺជាការខុសទាំងស្រុង។ លោក កៅ គឹមហួន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ក្រោយជំនួបជាមួយលោក តាកាហាស៊ី ហ្វីមីអាគី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ មកបញ្ជាក់ដូច្នេះថា «សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួម ទាំងប្រទេសអាមេរិកផងដែរ ប៉ុន្តែយើងត្រូវតែរក្សានូវឯករាជភាព អធិបតេយ្យភាពយើង»។ បើតាមលោក កៅ គឹមហួន ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីលោក តាកាហាស៊ី…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា ចូលជួបសម្តែងការគួរសម

FN ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បន្តអនុញ្ញាឱ្យលោកបណ្ឌិត យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា (Yoshiaki Ishizawa) សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៉ី សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍមនុស្សចូលជួបសម្តែងការគួរសម និងរំលឹកនូវរឿងរ៉ាវជាអនុស្សាវរីយ៍ពីអតីតកាលមួយចំនួន។ ក្នុងជំនួបសម្តែងការគួរសមនេះ លោកបណ្ឌិតសាស្ត្រាចារ្យ បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានលើកឡើងពីការងាររបស់លោកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិសម្របសម្រួលផ្នែកគាំពារ និងអភិរក្សតំបន់អង្គរ (ICC-Angkor) កាលពីឆ្នាំ២០១៨កន្លងទៅ។ លោកបណ្ឌិតសាស្ត្រាចារ្យ ក៏បានលើកឡើងពីការងារស្រាវជ្រាវ និងចងក្រងនូវសៀវភៅស្តីពីប្រាសាទអង្គរ ដែលនឹងបោះពុម្ពសៀវភៅក្នុងពេលឆាប់ៗនេះ។ លោកបណ្ឌិត យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា បានជម្រាបសម្តេចតេជោផងដែរថា គាត់ពិតជាមាននិស្ស័យជាមួយប្រទេសកម្ពុជាណាស់ ហើយលោកបានថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយនិងការរាប់អានរបស់សម្តេចចំពោះលោកសាស្ត្រាចារ្យ។ លោកសាស្ត្រាចារ្យមានប្រសាសន៍ថា កន្លងមកនេះការស្រាវស្រាវនៅប្រាសាទអង្គរបានរកឃើញនូវវត្ថុបុរាណជាច្រើន។ លោកសាស្ត្រាចារ្យ ក៏បានរំលឹកពីទំនាក់ទំនងរវាងលោក ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកសាស្ត្រាចារ្យ បានលើកឡើងថា លោកបានស្គាល់សម្តេចរយៈពេល ៣៥ឆ្នាំហើយ ហើយលោកបានជួបសម្តេចលើកដំបូងនៅឆ្នាំ១៩៨៣ នៅពេលសម្តេចនៅធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនៅឡើយ។ លោកសាស្ត្រាចារ្យបានរំលឹកថា នៅពេលនោះសម្តេចតេជោ បានណែនាំលោកឱ្យជួយធ្វើយ៉ាងណាផ្ទេរនូវចំណេះដឹងលើការស្រាវជ្រាវទៅដល់ប្រជាជនកម្ពុជា។ ឆ្លើយតបសំណូមពររបស់សម្តេចតេជោ ក្នុងរយៈពេល ៣៥ឆ្នាំនេះ…

សមាជិកសភាជប៉ុន ប្រកាសជំរុញអ្នកវិនិយោគមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត

FN ៖ សមាជិកសភារបស់ជប៉ុន បានបង្ហាញគាំទ្រ និងរីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងបានសន្យាជួយជំរុញអ្នកវិនិយោគរបស់ជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីលើកស្ទួយនូវសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជាឱ្យវិវឌ្ឍន៍ទៅមុខក្នុងភាពល្អប្រសើរ និងរឹងមាំ។ ការជំហរជួយដល់ការអភិវឌ្ឍរបស់កម្ពុជាតាមរយៈការវិនិយោគជប៉ុនពីសំណាក់សមាជិកសភារបស់ជប៉ុន បានធ្វើឡើងក្នុងពិធីពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដឹកនាំដោយលោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា (Masahiro IMAMURA) ជាប្រធាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅក្នុងប្រទេសជប៉ុន។ បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបពិសាអាហារ និងពិភាក្សាការងារនោះ លោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រិភូនៅក្នុងប្រទេសជប៉ុន។ លោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជា ដែលកំពុងមានភាពជិតស្និទ្ធិយ៉ាងខ្លាំង។ ប្រធានសម្ព័នមិត្តភាពសភាជប៉ុន-កម្ពុជារូបនេះ ក៏បានគូសបញ្ជាក់ពីការវិវឌ្ឍន៍ដ៏ល្អប្រសើរនៃការវិនិយោគរបស់ជប៉ុននៅកម្ពុជា ដែលបច្ចុប្បន្នក្រុមហ៊ុនជប៉ុនប្រមាណ ៣០៩ក្រុមហ៊ុនកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ខណៈដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ជិត ៣ពាន់លានដុល្លារអាមេរិក។ «នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន…