សម្តេចតេជោ ហ៊ុន សែន៖ គណនី Facebook ប្រឌិតព័ត៌មានអាក្រក់ពីស្ថានភាពសុខភាពនាយករដ្ឋមន្ត្រី ជាបទល្មើសព្រហ្មទណ្ឌ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា គណនី Facebook ទាំងឡាយណាដែលប្រឌិតព័ត៌មានអាក្រក់លើស្ថានភាពសុខភាពរបស់នាយករដ្ឋមន្ត្រីនៅក្នុងតំណែងនាំឱ្យមានការជ្រួលច្របល់មតិសាធារណៈប៉ះពាល់ដល់សន្តិសុខជាតិ គឺជាការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះ «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើគណនីហ្វេសប៊ុកណាមួយប្រឌិតបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈជាហេតុផលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្រ្តី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ រាជរដ្ឋាភិបាល និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពឧក្រិដ្ឋនេះ»។ ជាការកត់សម្គាល់ការដាក់ចេញវិធានការច្បាប់ចំពោះជនបំភ្លៃព័ត៌មានពាក់ព័ន្ធសុខភាពរបស់នាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងបន្ទាប់ពីមានជនទុច្ចរិតមួយចំនួននៅលើបណ្តាញសង្គម Facebook តែងតែបង្ហោះព័ត៌មានប្រឌិត និងប្រមាថមកលើអាយុជីវិតរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាក់ស្តែងកាលពីសប្តាហ៍កន្លងទៅនេះ គ្រាន់តែសម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញចេញទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី មានក្រុមជនទុច្ចរិតលើបណ្តាញសង្គមបង្ហោះព័ត៌មានបំភ្លៃការពិតជាច្រើនពាក់ព័ន្ធសុខភាពរបស់សម្តេច។ ការបង្ហោះសារប្រឌិតរបស់ក្រុមជនទុច្ចរិតនេះ ត្រូវបានគេចាត់ទុកជាការប្រមាថដល់អាយុជីវិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវបានមើលឃើញថា មានចេតនាបង្កឱ្យមានភាពចលាចលនៅក្នុងប្រទេសផងដែរ៕

ក្រុមហ៊ុនស្វីស ចង់បង្កើតមន្ទីរពេទ្យនៅកម្ពុជាជាមួយទុនប្រមាណ៤០លានដុល្លារ

FN ៖ ក្រុមហ៊ុនធំៗរបស់ស្វីស បានអះអាងត្រៀមថវិកាប្រមាណ ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំងសុខភាពនៅកម្ពុជា។ ការអះអាងនេះបានធ្វើឡើងក្នុងពេលតំណាងក្រុមហ៊ុនរបស់ស្វីសចំនួន៦ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ។ តំណាងក្រុមហ៊ុនបានអះអាងថា ពួកគេមិនត្រឹមតែបង្កើតមន្ទីរពេទ្យនោះទេ។ ពួកគេក៏ចង់ចូលរួមក្នុងការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពលើវិស័យសុខាភិបាលផងដែរ។ ក្រៅពីបង្ហាញបំណងចង់បង្កើតមន្ទីរពេទ្យហើយនោះ តំណាងក្រុមហ៊ុនរបស់ស្វីស ក៏បានបង្ហាញការចាប់អារម្មណ៍ចង់វិនិយោគទៅលើវិស័យថាមពល និងវិស័យបច្ចេកវិទ្យាផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចគាំទ្ររាល់ការវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជាមន្ទីរពេទ្យជាដើមនេះ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យថាមពល។ លើវិស័យសុខាភិបាល សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់តំណាងក្រុមហ៊ុនស្វីសថា ប្រជាជនកម្ពុជាជាច្រើន បានទៅព្យាបាលនៅក្រៅប្រទេសដូចជា វៀតណាម ថៃ និងសិង្ហបុរីជាដើម។ សម្តេចតេជោ បានលើកឡើងថា ប្រសិនបើមានការវិនិយោគលើវិស័យសុខាភិបាលនៅប្រទេសកម្ពុជា ជារឿងល្អដោយសារអាចផ្ដល់សេវាផ្នែកសុខាភិបាលនេះ ដល់ប្រជាពលរដ្ឋខ្មែរ និងអាចមានជំនឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរផងដែរ។ សម្តេចតេជោ បន្ថែមថា បច្ចុប្បន្នកម្ពុជាមានកំណើនភ្ញៀវទេសចរច្រើន ដូច្នេះវិស័យសុខាភិបាលដែលបង្កើតនៅប្រទេសកម្ពុជា មិនត្រឹមតែសម្រាប់ព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជា ប៉ុណ្ណោះទេ…

មេសិទ្ធិមនុស្សអន្តរជាតិ៖ ឧត្តមស្នងការសិទ្ធិមនុស្សទទួលស្គាល់ថា សម្តេចតេជោធ្វើឱ្យប្រសើរឡើងសិទ្ធិផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ប្រជាពលរដ្ឋ

FN ៖ លោកស្រី មីឆែល បាឆេឡេ (Michelle Machelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងថា ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជជាជាតិ បានទទួលស្គាល់សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំរបស់កម្ពុជា ដែលបានធ្វើឱ្យរីកចម្រើន និងប្រសើរឡើងសិទ្ធិផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ប្រជាពលរដ្ឋ។ ការគូសបញ្ជាក់របស់លោកស្រី មីឆែល បាឆេឡេ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនលើបញ្ហាសិទ្ធិមនុស្សជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីហ្សឺណែវ ប្រទេសស្វីស។ ជំនួបនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ និងលោកស្រីឧត្តមស្នងការចូលរួមកិច្ចប្រជុំទៀងទាត់លើកទី៤១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន លោកស្រី មីឆែល បាឆេឡេ បានពិភាក្សាគ្នាជាច្រើនលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាកិច្ចប្រឹងប្រែងមួយចំនួនរបស់កម្ពុជាក្នុងធ្វើឱ្យប្រសើរឡើងលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា កន្លងមកមានការលាបពណ៌ជាច្រើនពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ប៉ុន្តែកម្ពុជានៅតែប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស ប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ការការពារ និងលើកតម្កើងសិទ្ធិមនុស្ស។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា និយាយពីសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសក្នុងសម័យខ្មែរក្រហម គឺគ្មានសិទ្ធិអ្វីទាំងអស់។ ផ្ទុយមកវិញសម្រាប់ពេលបច្ចុប្បន្ន កម្ពុជាបរិបូរណ៍ដោយសិទ្ធិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី…